អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (Alexander Graham Bell) មិនមែនជាអ្នកដែលបានរៀនសូត្រជ្រៅជ្រះនោះទេ ក៏ប៉ុន្តែ ចំណង់ចំណូលចិត្តខាងវិទ្យាសាស្រ្ត ការស្វះស្វែងចង់ដឹងចង់យល់ដោយខ្លួនឯង បាននាំឲ្យលោករកឃើញនូវឧបករណ៍ដ៏សំខាន់មួយ គឺទូរស័ព្ទ ដែលនៅតែបន្តមានឥទ្ធិពលបំផុតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់គ្នារហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។