ធ្វើដំណើរតាមផ្លូវជាតិ ៤១ បត់ស្ដាំតាមផ្សារត្រពាំងអណ្ដើក (បើបត់ឆ្វេងផ្សារអង្គតាសោម) ចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ ផុតផ្លូវជាតិចូលផ្លូវលំ រមណីយដ្ឋានកំពូលពេជ្រ ស្ថិតក្នុងភូមិអន្លង់ភ្ញៀវ ឃុំត្រពាំងគ្រញូង ស្រុក ត្រាំកក់ ខេត្ដតាកែវ រង់ចាំស្វាគមន៍ភ្ញៀវជាមួយតម្លៃសំបុត្ររថយន្ដ ២ ម៉ឺនរៀលក្នុង ១ គ្រឿង