បារាំងក្លាយជាជើងឯកបាល់ទាត់ពិភពលោកឆ្នាំ២០១៨ ក្រោយពីបានប្រកួតឈ្នះក្រូអាស៊ី ៤ទល់នឹង២។ អ្នកគាំទ្រក្រុមជម្រើសជាតិបារាំងនាំគ្នាអបអរសាទរដែលបានឈ្នះជាជើងឯកលើកទី២។ ចំណែកអ្នកគាំទ្រក្រុមជម្រើសជាតិក្រូអាស៊ីក៏កោតសរសើរកីឡាកររបស់ខ្លួន ដែលបានខិតខំអស់ពីសមត្ថភាព ដើម្បីប្រទេសជាតិ។ ខាងក្រោមនេះគឺជាបទយកការណ៍ជាវីដេអូពីកីឡដ្ឋានក្រុងមូស្គូ នៅមុន និងក្រោយពេលប្រកួត។