នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ សភាបារាំងបានអនុម័តច្បាប់មួយ បញ្ចប់លក្ខន្តិកៈជាទឹកដីនៅនាយសមុទ្ររបស់កូសាំងស៊ីន ដោយភ្ជាប់អតីតដែនដីរបស់នគរខ្មែរនេះ ទៅជាមួយនឹងប្រទេសវៀតណាម។ ការភ្ជាប់ទឹកដីកម្ពុជាទៅក្នុងទឹកដីវៀតណាមនេះ ត្រូវបានបារាំងធ្វើឡើង នៅក្នុងបរិបទនៃការរំសាយអាណានិគមបារាំង នៅឥណ្ឌូចិន។
#ប្រវត្តិសាស្រ្តពិភពលោក #កម្ពុជាក្រោម