រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបជាមួយលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា។ យោងតាមបណ្ដាញសារព័ត៌មានរុស្ស៊ី និងក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចាប់ដៃស្វាគមន៍ ហើយនឹងនាំយកបំណងល្អបំផុតរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin មកឲ្យលោក Kim Jong Un។ របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន IFAX របស់រុស្ស៊ីបានឲ្យដឹងថា លោក Sergei Lavrov បានអញ្ជើញលោក Kim Jong Un ឲ្យចូលរួមកិច្ចប្រជុំមួយនៅទីក្រុងមូស្គូ។ មេដឹកនាំកូរ៉េខាងជើងក៏ត្រូវបានជម្រាបផងដែរថា ប្រទេសរុស្ស៊ីគាំទ្រសន្តិភាពនិងវឌ្ឍនភាពនៅឧបទ្វីបកូរ៉េ ហើយនឹងឲ្យតម្លៃខ្ពស់ចំពោះសេចក្តីប្រកាសសន្តិភាពចុះហត្ថលេខាដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងនិងរដ្ឋាភិបាលក្រុងសេអ៊ូល។
Russian Foreign Minister Sergei Lavrov met with North Korean Leader Kim Jong Un Thursday (May 31). Lavrov made the visit to Pyongyang to press the flesh with Kim and reportedly passed on the best wishes of Russian President Vladimir Putin, according to Russian media and the Russian Foreign Ministry. Reports from Russia's IFAX news agency say Lavrov invited Kim to a meeting in Moscow. The North Korean leader was also told that Russia supports peace and progress on the Korean peninsula and would highly value a declaration signed by Pyongyang and Seoul.
khmer.voanews.com | voacambodia.com
#cambodia #khmer #voakhsocial #voasocial #NorthKorea #Russia