bek sloy

2016-02-09 3

នាងមិនស្លៀកក្បិនថតផុសតបទៅកញ្ញា ដេននីវិញទៅ នាងវប្បធម៌ នាងកូនខ្មែរ។ និយាយចេញមោ ចេះស្រលាញ់វប្បធម៌ខ្មែរតែខ្លួនឯងម្នាក់ឯងចឹង។ ចឹងបានខ្មែរវាទៅមុខមិនរួចសោះ ដោយសារមានមនុស្សប្រភេទដូចនាងនៅរស់ច្រើនពេក បានវប្បធម៌ ខ្មែររាល់ថ្ងៃនឹងល្បីអើយល្បី ដើរសួរតែក្នុងតំបន់អាស៊ានក៏គ្មានអាណាគេស្គាល់ខ្មែរផង ភាគតិចណាស់ដែលគេស្គាល់។ បើស្រលាញ់ នុងបារម្ភពីវប្បធម៌ណាស់ កុំពាក់អាវយឺតនឹងថតផុសតបគេ មិនស្លៀកចរល្បាប់ទៅ ចោមពុមទៅ? វប្បធម៌ខ្មែរមានអាវយឺតដូចដែលនាងពាក់នឹងដែរអី? យើស.... ហួសហេតុពេកហើយ នាងនឹងហើយហួសហេតុនោះ នៅមានមុខមកថាគេហួសហេតុទៀត។ នាងមានគំនិតបុរាណនិយម ជារឿងរបស់នាង ម៉េចមកជម្រុញអោយគេយកគំនិតតាមនាង? ទាំងដែលគេជាអ្នកសិល្បៈ ហើយគេក៏ប្រកាសខ្លួនគេថាគេជាអ្នកសិល្បៈសិចសុីទៀត ។ ឬនាងច្រណែនគេ ដែលស្អាតជាង ? ដែលមុខមិនសេះដូចនាង? ចង់ប្រាប់ថា វប្បធម៌ខ្មែរ មិនមែនមានតែនាងទេ ដែលចេះថែរក្សានោះ ខ្មែរ១៤លាននាក់ មួយនគរគេចេះអោបក្រសោប និងស្ទួយវប្បធម៌ជាតិខ្លួនហើយ តែគេមានកាលទេសៈរបស់គេ ។ នាងអើយនាង ម៉េចក៏នាងមិននៅផ្ទះប្រក់ស្បូវ ឬរូងភ្នំទៅ?